នៅរសៀលថ្ងៃច័ន្ទទី ២៨ មីនានេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតបានជួបសម្តែងការគួរសមជាមួយឯកឧត្តម Tomita Koji ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក នៅនិវេសនដ្ឋានរបស់លោក ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ និងកិច្ចសហការរវាងស្ថានបេសកកម្មយើងទាំងពីរ។
នៅព្រឹកថ្ងៃច័ន្ទទី២៨ មីនានេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានទទួលជួបលោកស្រី Mary Sue ប្រធានវិទ្យាស្ថានអាមេរិក-អាស៊ី (USAI) ដើម្បីពិភាក្សាការងារមួយចំនួនដែលត្រូវសហការគ្នារវាងស្ថានឯកអគ្គរាជទូត និងវិទ្យាស្ថាន USAI។
Ambassador attended Bonn Phka Prak Sammaki at Watt Buddhaeya Monkol in Woodbridge Virginia3/21/2022
នៅថ្ងៃអាទិត្យ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ មីនា ២០២២ នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងសហការីបានទៅចូលរួមដង្ហែ បុណ្យផ្កាប្រាក់ជាមួយសហគមន៍ខ្មែរនៅរដ្ឋ Virginia វេរចូលវត្តពុទ្ធជ័យមង្គលវូឌប្រ៊ីដ្យ ដើម្បីប្រមូល បច្ច័យកសាងសាលាកុដិនៅក្នុងវត្តពុទ្ធមង្គលទុកជាសម្បត្តិវប្បធម៌ប្រពៃណីពុទ្ធសាសនារបស់ខ្មែរយើង។ នៅទីនោះផងដែរ ឯកឧត្តមទូតក៏បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ ព្រមទាំងបានជម្រាបជូនពួកគាត់ពីការអភិវឌ្ឍន៍ប្រទេសជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ។ សូមឧទ្ទិសបុណ្យកុសលនេះ ដល់បុព្វការីជន បងប្អូនញាតិមិត្តជិតឆ្ងាយ និងជនរួមឈាមទាំងអស់បានប្រកបតាមសេចក្តីប្រាថ្នារ់ៀងៗខ្លួន!
Ambassador receives Mr. Hor Chou, President of Philadelphia Cambodia American Business Community3/19/2022
នៅព្រឹកថ្ងៃសុក្រទី១៨ មីនា ២០២២ នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលសមាគមធុរៈកិច្ចខ្មែរ-អាមេរិកាំងនៅទីក្រុងហ្វីឡាដែលហ្វីយ៉ា ដែលមានលោក ហោ ជូ ជាប្រធាន នៅនិវេសដ្ឋានទូត ។ ឯកឧត្តម និងលោក ហោ ជូ ព្រមទាំងបងប្អូនខ្មែរអាមេរិកាំងអញ្ជើញមកទីក្រុងហ្វីឡាដែលហ្វីយ៉ា បានពិភាក្សារីករាយរាក់ទាក់ក្នុងនាមឈាមជ័រជាខ្មែរដូចគ្នា និងបានផ្តោតលើការបង្កើតទំនាក់ទំនងសហការរវាងសហគ្រិនវ័យក្មេង ខ្មែរ-អាមេរិកាំង - កម្ពុជាយើង។
នៅពេលរសៀលនៃថ្ងៃព្រហស្បតិ៍ទី ១៧ មីនាឆ្នាំ ២០២២ នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួបសម្តែងការគួរសមជាមួយឯកឧត្តម JOSE MANUEL G. ROMUALDEZ ឯកអគ្គរដ្ឋទូតហ្វីលីពីន នៅស្ថាទឯកអគ្គរដ្ឋទូតហ្វីលិពីនប្រចាំទីក្រុងវ៉ាស៊ីនតោន និងបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារជុំវិញបញ្ហាអាស៊ាន និងបញ្ហាទ្វេភាគីអាស៊ាន អាមេរិក។
នៅព្រឹកថ្ងៃពុធទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលជួបលោក Edgard D. Kagan, Senior Director for East Asia & Oceania និងលោកស្រី Henrietta Levin, Director for Southeast Asia នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក នៅស្ថានទូត តាមសំណើ ដើម្បីពិភាក្សាការងារសហប្រតិបត្តិការ អាស៊ាន អាមេរិក និងបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងស្ថានឯកអគ្គរាជទូត និងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។ នៅវេលាម៉ោង ១៥:០០ នៃថ្ងៃទី១៥ ខែមីនានេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Rosan Perkasa Roeslani ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ប្រចាំ សហរដ្ឋអាមេរិក នៅស្ថានទូតឥណ្ឌូនេស៊ី។ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើការងារទ្វេភាគី និងពហុភាគីរួមគ្នា ពិសេសលើសហប្រតិបត្តិការអាស៊ានអាមេរិក ដែលមានកម្ពុជា ជាប្រធានប្តូរវេនអាស៊ាន ឯឥណ្ឌូនេស៊ីជាប្រទេសសម្របសម្រួលអាស៊ានអាមេរិក។
នៅថ្ងៃទី១៥ ខែមីនា នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំង បានជួបសម្តែងការគួរសម និងទទួលទានអាហារការងារ (Working Lunch) ជាមួយឯកឧត្តម Dato Serbini Ali ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំសហរដ្ឋអាមេរិក នៅភោជនីយដ្ឋាន Ottoman Taverna។ ឯកឧត្តមទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើតម្រូវការចាំបាច់ក្នុងការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក និងយុទ្ធវិធីក្នុងការជំរុញការអនុវត្តយុទ្ធសាស្រ្ត US Indo-Pacific Strategy (IPS) ដើម្បីទាញយកផលប្រយោជន៍ពី IPS និងការរក្សាតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់ជាដើម។ ឯកឧត្តម Serbini ក៏បានចែករំលែកបទពិសោធន៍ល្អៗរបស់គាត់ក្នុងការធ្វើទំនាក់ទំនងទ្វេភាគីល្អរវាងកម្ពុជា-អាមេរិក និងបានគាំទ្រកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ក្នុងការរក្សាតួនាទីអាស៊ានឱ្យនៅតែជាចំនុចស្នូលនៃទំនាក់ទំនងរវាង អាមេរិក និងឥណ្ឌូ-ប៉ាស៊ីហ្វិក។
នៅព្រឹកថ្ងៃច័ន្ទទី១៤ មីនានេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ASEAN Business Council-US-ABC) សហការជាមួយក្រុមហ៊ុនរថយន្តហ្វ័រដ៍ (Ford) និងក្រុមហ៊ុនឋាមពលកូនូកូហ្វីលីព (ConocoPhillips) បានរៀបចំបាយថ្ងៃត្រង់ស្វាគមន៍ឯកឧត្តម កែវ ឈា ជាឯកអគ្គរាជទូតថ្មីនៅវ៉ាស៊ីនតោន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះពិធីស្វាគមន៍របស់ US-ABC ដែលសហការជាមួយក្រុមហ៊ុន Ford និង ConocoPhillips ហើយក៏បានជម្រាបជូនអង្គពិធីពីការវិវត្តថ្មីៗនៅកម្ពុជា ទាំងនយោបាយ និងសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ព្រមទាំងបានបើកប្រទេសសាជាថ្មីដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលតាមការព្យាករណ៍របស់ធនាគារពិភពលោកថាសន្ទុះសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២២ នេះនឹងកើនពីចន្លោះ ៣.៥% ទៅ៤.៥% ។ ឯកឧត្តមបានសង្កត់ធ្ងន់លើផលិតផលសក្តានុពលរបស់កម្ពុជាជាពិសេសកសិផលសិរីរាង្គ(Organic food products) ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អាមេរិកាំង។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំង បានទទួលជួបសម្តែងការគួរសម ឯកឧត្តម Nguyen Quoc Dzung ឯកអគ្គរដ្ឋទូតតែងតាំងថ្មីវៀតណាម ប្រចាំសហរដ្ឋអាមេរិក នៅស្ថានឯកអគ្គរាជទូតកម្ពុជា។ នៅក្នុងជំនួប ឯកឧត្តមបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក ឱ្យកាន់តែប្រសើរឡើង និងផ្លាស់ប្តូរយោបល់ការងារ និងយុទ្ធវិធីក្នុងការធ្វើទំនាក់ទំនងការទូតទ្វេភាគី ជាមួយភាគីអាមេរិក។
|
Activities Archives
October 2024
|