ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិកបានអញ្ជើញទទួលលោក Antonito de Araujo ភារធារីស្ដីទីនៃស្ថានទូតទីម័រឡេស្តេប្រចាំសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន៕
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិកបានរៀបចំកម្មវិធីអាហារសាមគ្គីទទួលអនុប្រធានបេសកកម្មនៃបណ្តាប្រទេសដែលជាសមាជិកអាស៊ាន នៅក្នុងបរិវេណស្ថានទូត នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣៕
The President of the ACW of the Cambodian Embassy, after serving for the past four months, handed over the hammer to transfer the mandate of the ACW President to the Ambassador of Indonesia. នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កែវ ឈា ក្នុងឋានៈជាប្រធានគណៈកម្មការអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោន បានរៀបចំអាហារថ្ងៃត្រង់ការងារជាមួយ ឯកអគ្គរាជ/រដ្ឋទូត និងតំណាងនៃបណ្ដាទូតអាស៊ាន ដែលជាកិច្ចប្រជុំបិទបញ្ចប់អាណត្តិជាប្រធាន ACW របស់ស្ថានទូតកម្ពុជា ក្រោយបានបំពេញតួនាទីអស់រយៈពេល ៤ ខែកន្លងមក និងបានប្រគល់ញញួរផ្ទេរអាណត្តិជាប្រធាន ACW ជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដែលជាប្រធានបន្ត៕
ឯកឧត្តម កែវ ឈា ក្នុងនាមជាប្រធាននៃគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកវគ្គសិក្សា "US-ASEAN Institute for Rising Leaders Fellowship" និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបង្កើតអាស៊ាន ដែលបានប្រព្រឹត្តទៅនៅសកលវិទ្យាល័យ Johns Hopkins កាលពីល្ងាចថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣ ៕
ឯកឧត្តម កែវ ឈា បានរៀបចំជំនួបអាហារពេលល្ងាចទទួលលោក Glen Lau-Kee ជា Chairman និងលោកស្រី Mary Sue Bissell ជា President នៃវិទ្យាស្ថាន US-ASIA Institute នៅស្ថានទូតកម្ពុជា កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕
នៅព្រឹកថ្ងៃ០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កែវ ឈា បានអញ្ជើញចូលរួមជាមួយបងប្អូនសហគមន៍ខ្មែរ ធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅវត្តរតនៈរង្សី ដែលស្ថិតនៅរដ្ឋវើជីនៀ សហរដ្ឋអាមេរិក៕
|
Activities Archives
November 2024
|