នៅថ្ងៃ សុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត ប្រចាំសហរដ្ឋអាមេរិក អមដំណើរដោយមន្រ្តីស្ថានទូត បានឆ្លៀតពេលដ៏មមារញឹក មានចិត្តជ្រះថ្លាអញ្ជើញដឹកនាំពាំយួរ យកទេយ្យទាន ចង្ហាន់ និងបច្ច័យបួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់នៅវត្តខ្មែរ ពុទ្ធិការាម។ សូមជម្រាបថា ថ្ងៃនេះគឺជាវេនរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការវេរទេយ្យទាន និងចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃគង់ក្នុងវត្តខ្មែរពុទ្ធិការាមនេះ ដែលជាប្រពៃណីបន្តគ្នារាប់ជំនាន់មកហើយ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានឧទ្ទិសបុណ្យកុសលដែលកើតឡើងដោយអំពើល្អក្នុងថ្ងៃនេះ ដល់បុព្វការីជន និងបុព្វបុរសខ្មែរគ្រប់រូបដែលបានចែកឋានទៅបរលោក ដោយសារបុព្វហេតុជាតិ សូមឱ្យបុព្វការីជនទាំងនោះ បានសោយសុខក្នុងឋានបរមសុខ។ ឯកឧត្តម ក៏សូមជូនកងការមហាកុសលក្នុងថ្ងៃនេះ ដល់ប្រជាជនខ្មែរក្នុងនិងក្រៅប្រទេស សូមឱ្យប្រកបដោយពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ចុងបញ្ចប់នៃការប្រគេនទេយ្យទាន ឯកឧត្តម ក៏អធិដ្ឋានផ្សព្វផ្សាយមេត្តាចិត្តដល់សព្វសត្វទាំងអស់ និងបួងសួងសូមអោយពិភពលោកទទួលបានសុខសន្តិភាពរួមរស់ជាសុខ ប្រាស់ចាកពីជម្ងឺដង្កាត់ទាំងអស់គ្នា។ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១០ មីនានេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំង បានទទួលជួបលោក John Goyer ជា Executive Director for Southeast Asia នៃ សភាពាណិជ្ជកម្មអាមេរិក (US Chamber of Commerce-USCC) និងលោកស្រី Javiera Gallardo Heine ជា Director for Southeast Asia USCC នៅស្ថានឯកអគ្គរាជទូត និងបានពិភាក្សាពីផែនការបន្តកិច្ចសហការរវាង USCC និងស្ថានទូត ពិសេសពីគម្រោងជម្រុញបង្កើនផ្នែកវិនិយោគទុននៅកម្ពុជាលើផ្នែកម្ហូបអាហារ ដើម្បីនាំចូលមកអាមេរិក។ ឯកអគ្គរាជទូតតែងតាំងជួបសម្តែងការគួរសមជាមួយឯកឧត្តម Ashok Kumar Mirpuri ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំស3/9/2022
នៅព្រឹកថ្ងៃពុធទី ៩ មីនា ២០២២ នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំង បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Ashok Kumar Mirpuri ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិគ្រោះការងារដំណើរការពង្រឹងការងារអាស៊ានអាមេរិក និងពីយុទ្ធសាស្ត្រនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងវិធីទាក់ទាញយកផលប្រយោជន៍ពីយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក របស់អាមេរិក។
សូមជម្រាបថា ឯកឧត្តម អាសោក បានឈរជើងជាឯកអគ្គរដ្ឋទូតសឹង្ហបូរីប្រចាំសហរដ្ឋអាមេរិកជាង១០ឆ្នាំហើយ ដែលជាទូតយូរជាងគេក្នុងចំណោមទូតអាស៊ានទាំង១០ នៅវ៉ាស៊ីនតោន។ សូមអបអរទិវា នារីអន្តរជាតិលើកទី ១១១! នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំងកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជូនបាច់ផ្កាដ៏ស្រស់ស្អាតដល់មន្ត្រីកាទូតខ្មែរជាស្ត្រី ដែលកំពុងបំពេញភារកិច្ចជូនជាតិមាតុភូមិប្រចាំសហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានមានប្រសាសន៍កោតសរសើរ ដល់មន្ត្រីកាទូតខ្មែរជាស្រីទាំងពីរនាក់ ដែលបានប្រឹងប្រែងធ្វើការងារ មានស្នាដៃនៅក្នងប្រទេស រហូតទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំ តែងតាំងមកបំពេញការងារនៅបរទេស និងសូមអោយប្រឹងប្រែងបន្តទៀតដើម្បីប្រទេសជាតិទាំងអស់គ្នា។ ចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត ក៏បានអបអរទិវាស្ត្រីអន្តរជាតិ និងជូនពរដល់មន្ត្រីការទូតទាំងពីរនាក់ ប្រកបដោយមេត្រីភាពយ៉ាងក្រៃលែង។ |
Embassy Activities
March 2025
|