នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក អ៊ុំ សុជាតិ ភារធារីស្ដីទី ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិកបានអញ្ជើញចូលរួមសរសេរសាររំលែកទុក្ខចំពោះអនិច្ចកម្មរបស់លោក Albert F. Del Rosario អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងជាអតីតឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក នៅស្ថានទូតហ្វីលីពីន។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោក អ៊ុំ សុជាតិ ភារធារីស្តីទីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្មនៃស្ថានទូត បានជួបពិភាក្សាការងារជាមួយសកលវិទ្យាធិការនៃសាកលវិទ្យាល័យ Widener University រដ្ឋPennsylvania ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងសាកលវិទ្យាល័យ ជាពិសេសស្វែងរកអាហារូបករណ៍ជូននិស្សិតកម្ពុជាលើជំនាញច្បាប់ វិស្វកម្ម និងគិលានុបដ្ឋាកយិការ។
ស្ថានទូតកម្ពុជានឹងទទួលធ្វើជាប្រធានប្តូរវេនគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោនចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលញញួរធ្វើជាប្រធានប្តូរវេនគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន (ACW) ពីឯកឧត្តម Dato Serbini Ali ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៤ ខែ ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣។ ក្នុងនាមជាប្រធាន ACW ស្ថានទូតកម្ពុជាប្តេជ្ញា៖ ១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកACW ២.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងACW និងសហរដ្ឋអាមេរិក។ The Cambodian Embassy will hold the rotating chairmanship of the ASEAN Committee in Washington from May to August 2023. HE Keo Chhea, Ambassador of Cambodia to the United States of America, receives a rotating chair of the ASEAN Committee in Washington (ACW) from HE Dato Serbini Ali, Ambassador of Brunei to the United States for a four-month period from May to May. August 2023.
ទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើងនៅខាងមុខសាលាក្រុងហ្វីឡាដែលហ្វីយ៉ា
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោកជំទាវតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក បានអញ្ជើញចូលរួមកម្មវិធីលើកទង់ជាតិកម្ពុជា (Flag-raising) នៅមុខសាលាក្រុមហ្វីឡាដែលហ្វី នៃរដ្ឋផេនស៊ីវេនៀ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ |
Activities Archives
November 2024
|