នៅវេលាម៉ោង ១៥:០០ នៃថ្ងៃទី១៥ ខែមីនានេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Rosan Perkasa Roeslani ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ប្រចាំ សហរដ្ឋអាមេរិក នៅស្ថានទូតឥណ្ឌូនេស៊ី។ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើការងារទ្វេភាគី និងពហុភាគីរួមគ្នា ពិសេសលើសហប្រតិបត្តិការអាស៊ានអាមេរិក ដែលមានកម្ពុជា ជាប្រធានប្តូរវេនអាស៊ាន ឯឥណ្ឌូនេស៊ីជាប្រទេសសម្របសម្រួលអាស៊ានអាមេរិក។
Comments are closed.
|
Activities Archives
November 2024
|