ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំង បានទទួលជួបលោកស្រី Tess Davis, Executive Director នៃអង្គការ Antiquities Coalition (AC) នៅស្ថានឯកអគ្គរាជទូត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ និងបន្តទៅអនាគត។ ភាគីទាំងពីរបានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការជួញដូរវត្ថុបុរាណ និងសម្បតិ្តបេតិកភណ្ឌនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ អង្គការ AC កន្លងមក បានរួមចំណែកជួយកម្ពុជាក្នុងការប្រមូលត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានជួញដូរខុសច្បាប់ជាច្រើន រួមទាំងវត្ថុបុរាណ ២៧ ដុំ ដែលកម្ពុជាទើបទទួលបានពីការិយាល័យរដ្ឋអាជ្ញារទីក្រុងញូវយ៉កផង ហើយបច្ចុប្បន្ន កំពុងសម្របសម្រួលក្នុងការមាតុភូមិនិវត្តនូវវត្ថុបុរាណ «ព្រះស្កន្ទគង់លើក្ងោក»។ [English Below]
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាតែងតាំង ប្រចាំសហរដ្ឋអាមេរិក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រី ដានីញែល គ្រីត្តិនប៊្រីង្គ (Assistant Secretary Daniel Kritenbrink) នៅក្រសួងការបរទេសអាមេរិក។ ភាគីទាំងពីរបានជជែកគ្នាផ្លាស់ប្តូរយោបល់ពីការងារជម្រុញទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក និងអាស៊ាន-អាមេរិក ហើយឯកភាពគ្នាថានឹងជំនះលើការងារលំបាកនានា ដើម្បីជំរុញឲ្យទំនាក់ទំនងទ្វេភាគីមានសន្ទុះ និងមានផលប្រយោជន៍ទាំងសងខាង។ ----- On February 22, 2022, H.E. Mr. Keo Chhea, Ambassador-designate of Cambodia to the United States of America, paid a courtesy call on Assistant Secretary Daniel Kritenbrink at the State Department. The two sides exchanged views on promoting Cambodia-US and ASEAN-US bilateral relationships and agreed to overcome difficulties to bolster bilateral ties. |
Activities Archives
November 2024
|