នៅព្រឹកថ្ងៃច័ន្ទទី១៤ មីនានេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ASEAN Business Council-US-ABC) សហការជាមួយក្រុមហ៊ុនរថយន្តហ្វ័រដ៍ (Ford) និងក្រុមហ៊ុនឋាមពលកូនូកូហ្វីលីព (ConocoPhillips) បានរៀបចំបាយថ្ងៃត្រង់ស្វាគមន៍ឯកឧត្តម កែវ ឈា ជាឯកអគ្គរាជទូតថ្មីនៅវ៉ាស៊ីនតោន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះពិធីស្វាគមន៍របស់ US-ABC ដែលសហការជាមួយក្រុមហ៊ុន Ford និង ConocoPhillips ហើយក៏បានជម្រាបជូនអង្គពិធីពីការវិវត្តថ្មីៗនៅកម្ពុជា ទាំងនយោបាយ និងសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ព្រមទាំងបានបើកប្រទេសសាជាថ្មីដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលតាមការព្យាករណ៍របស់ធនាគារពិភពលោកថាសន្ទុះសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២២ នេះនឹងកើនពីចន្លោះ ៣.៥% ទៅ៤.៥% ។ ឯកឧត្តមបានសង្កត់ធ្ងន់លើផលិតផលសក្តានុពលរបស់កម្ពុជាជាពិសេសកសិផលសិរីរាង្គ(Organic food products) ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អាមេរិកាំង។
Comments are closed.
|
Activities Archives
November 2024
|