បេសកកម្មចំនួនពីរ ក្នុងសប្តាហ៍តែមួយ៖ ១. ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានចូលរួមទទួលស្វាគមន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក។ ២. ឯកឧត្តមឯកអគ្គរាជទូត បានចូលរួមទទួលស្វាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញមកបំពេញបេសកកម្ម នៅទីក្រុងញូយ៉ក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គលេខាធិការអាស៊ាន លឹម ចុក ហ៊ុយ លោកជំទាវ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ល្វីស មូស៊ីគីវ៉ាបូ លោកជំទាវ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីការបរទេសហ្គាំប៊ី ម៉ាម៉ាឌូ ថាន់ហ្គារ៉ា និង ឯកឧត្តម រដ្ឋមន្រ្តីការបរទេសប្រេស៊ីល ខាលឡូស អាល់ប៊ែរតូ ហ្វ្រង់សា នៅទីក្រុងញូយ៉ក។ ថ្ងៃដំបូងនៃបេសកកម្មរបស់ខ្ញុំនៅទីក្រុងញូវយ៉កបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ខណៈដែលខ្ញុំមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន សាន់ទីអេហ្គូ ខាហ្វីអេរ៉ូ និង ឯកឧត្តម រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ អាប់ឌូឡា សាហ៊ីត ព្រមទាំងបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៃក្រុមបណ្តាមិត្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ខ្ញុំក៏បានឆ្លៀតដើរជុំវិញបរិវេណនៃទីស្នាក់ការអង្គការសហប្រជាជាតិផងដែរ ហើយមានមោទនភាពគ្រប់ពេលដែលឃើញទង់ជាតិរបស់កម្ពុជាយើងត្រូវបានដាក់ស្មើមុខស្មើមាត់គ្នាជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប៉ុន្មានថ្ងៃខាងមុខនឹងកាន់តែមមាញឹក! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ Kindly click the link below to watch the video.
https://www.facebook.com/hunsencambodia/videos/640839070788924 នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឯកអគ្គរាជទូត កែវ ឈា បានទទួលជួបលោកបណ្ឌិត អ៊ែនឌ្រូ វ៉ាលឌើ អនុប្រធាននៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដើម្បីពិភាក្សាការងារ ក្រោយពេលទស្សនកិច្ចរបស់ប្រតិភូនៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកនៅកម្ពុជា ត្រូវបានបញ្ចប់។ "ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានចាត់ទុកកម្ពុជាជាប្រទេសមានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក កម្រិតស្តង់ដារមាស (Golden Standard of Cooperation) ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងការស្វែងរកអដិ្ឋធាតុឈ្លើយសឹក និងទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្រ្គាម"
នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឯកអគ្គរាជទូត កែវ ឈា បានទទួលលោកស្រី អាន មីលស៍ ហ្គ្រីហ្វីត (Ann Mills-Griffiths) ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនដែលនៅសេសសល់នៅកម្ពុជា។ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម កែវ ឈា បានដឹកនាំមន្ត្រីស្ថានទូត ចូលរួមកាន់់បិណ្ឌវេនទី៣ នៅវត្តពុទ្ធជ័យមង្គល ស្ថិតនៅរដ្ឋវើជីញា សហរដ្ឋអាមេរិក។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមឯកអគ្គរាជទូត បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យកសាង ដើម្បីវេរប្រគេនព្រះសង្ឃគង់ក្នុងវត្ត ផងដែរ។ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ នៅស្ថានទូតអង់គ្លេសក្នុងរដ្ឋធានីវ៉ាសុីងតោន។
ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ គឺជាឥស្សរជនដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ ហើយទ្រង់នឹងគង់នៅក្នុងការចង់ចាំ របស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀត ក្នុងពិភពលោកជារៀងរហូត។ |
Activities Archives
October 2024
|