ប្រជាជនកម្ពុជាមានសេចក្តីរីករាយសាទរយ៉ាងក្រៃលែងចំពោះការវិលត្រលប់ជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌ជាតិ.
ពិធីចុះហត្ថលេខាប្រគល់-ទទួលបំណែកផ្ដែរ ដែលបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាក្រុងញូវយ៉ក កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារអ្នកទោសអាមេរិកដែលបាត់ខ្លួនពីសង្គ្រាមវៀតណាម (POW/MIA) ចូលជួបសម្ដែងការគួរសម និងណែនាំលោកបណ្ឌិត George J. Veith ដែលជានាយកប្រតិបត្តិថ្មី នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន។
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួល ឯកឧត្តម Abdul Ghafoor Mohamed ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋម៉ាល់ឌីវប្រចាំសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
|
Activities Archives
September 2024
|