កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីពិសារអាហារសាមគ្គី ជាមួយបងប្អូនខ្មែរ-អាមេរិក ដែលអញ្ជើញមកពីបណ្ដារដ្ឋផ្សេងៗ នៅសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានមានមតិសំណេះសំណាលជាមួយបងប្អូនខ្មែរ-អាមេរិក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរ-អាមេរិក ដែលកន្លងមកតែងតែ រួបរួមសាមគ្គីគ្នា និង ជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ ព្រមទាំងបានចូលរួមសកម្មភាពផ្សេងៗ ដែលរៀបចំឡើងដោយស្ថានទូត និងសហគមន៍ខ្មែរនៅបណ្ដារដ្ឋនានា នៅសហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានលើកទឹកចិត្តផងដែរឱ្យបងប្អូនខ្មែរ-អាមេរិក នៅតាមបណ្ដារដ្ឋទាំងអស់នៃសហរដ្ឋអាមេរិក ត្រូវបន្តស្រលាញ់ រួបរួមសាមគ្គី គាំទ្រ យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូនខ្មែរដែលមានឈាមតែមួយ ដើម្បីកសាងសហគមន៍ខ្មែរដ៏រឹងមាំមួយ នៅសហរដ្ឋអាមេរិក។ នៅថ្ងៃទី ២២ខែ មិថុនា ឆ្នាំ ២០២៤ ឯកឧត្ដម កែវ ឈា
ឯកអគ្គរាជទូត និងសហការីប្រចាំស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារយុវជនអញ្ជើញមកពីរដ្ឋ Minnesota បានចូលថ្វាយបង្គំព្រះអង្គ អ៊ូផាត់ សុវណ្ណ ព្រះចៅអធិការវត្ដសុវណ្ណារាម ដែលជាវត្តខ្មែរតែមួយគត់ស្ថិតនៅទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបង-ប្អូនប្រជាពុទ្ធបរិស័ទ ព្រមទាំងបានចូលរួមចំណែកប្រគេនបច្ច័យដើម្បីកសាងនិងដាំកូនឈើនៅក្នុងបរិវេណវត្តផងដែរ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុំ សុជាតិ ទីប្រឹក្សាស្ថានទូត និងលោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់រវាងគណៈកម្មាធិការអាស៊ាននៅវ៉ាស៊ីតោន (ACW) និងលោកស្រីបណ្ឌិត Gracelin Baskaran, ជា Expert and Director of Project on Critical Minerals Security នៃ Center for Strategic and International Studies ដើម្បីស្តាប់ការចែករំលែករបស់លោកស្រីបណ្ឌិតលើ Project on Critical Minerals Security និងការដើរតួនាទីរបស់អាស៊ានក្នុងវិស័យនេះនាពេលខាងមុខ។
កាលពីថ្ងៃទី១៤ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២៤ លោក ហន ឧសភា លេខាធិការទី២ និងជាកុងស៊ុលនៃស្ថានទូត បានចូលរួមក្នុងកម្មវិធី Sabaidee Festival ក្នុងនាមជា Cutural Ambassador នៃកម្មវិធី និងថ្លែងទៅកាន់សហគមន៍អាសុីអាគ្នេយ៍នៅមុនការសម្តែងដ៏កក្រើករបស់សិល្បករ-ការិនីខ្មែរ រួមមាន វណ្ណដា វណ្ណថាន Jay Chan នៅ Prado Regional Park រដ្ឋ California។
ក្នុងឱកាសនេះ លោកកុងស៊ុល ក៏បានជួបប្រាស្រ័យទាក់ទងជាមួយសិល្បករ-ការិនីដែលបានចូលរួមសម្តែងក្នុងកម្មវិធី និងអង្គការ សមាគមន៍ វិចិត្រករ ម្ចាស់ស្តង់លក់ម្ហូបអាហារខ្មែរ ផងដែរ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត អមដោយលោក តាន់ អៀងដាវីឌ លេខាធិការទី២ បានចូលរួមកម្មវិធី ASEAN Centre Speaker Series ក្រោមប្រធានបទ ASEAN-US Comprehensive Strategic Partnership: Partnership for Peace, Prosperity and People ដែលមាន ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន ចូលរួមជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយ Ambassador Piper Campbell នៅ ASEAN-US Centre កាលពីល្ងាច ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤។
នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ រវាងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងបណ្តាក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយ ASEAN-US Business Council នារដ្ឋធានីវ៉ាស៊ីងតោន។ ចូលរួមក្នុងពិធីនោះ រួមមានលោកស្រី Tummy Dagworthy សមាជិកព្រឹទ្ធសភាអាមេរិក ឯកអគ្គរាជ/រដ្ឋទូតអាមេរិកប្រចាំអាស៊ាន មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា ក្រុមហ៊ុន Boeing, Marriott, Ford, ConocoPhillips, Walmart, ExxonMobil, និងក្រុមហ៊ុន Business Consultancy មួយចំនួនទៀត។
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានអញ្ជើញចូលរួមកិច្ចប្រជុំរវាង គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងវ៉ាស៊ីនតោន និង ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលឯកឧត្តម បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងន័យពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក។
នៅថ្ងៃអាទិត្យ ១០កើត ខែ ជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត ព្រមទាំងមន្ត្រី នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនៅវត្តរតន:រង្សី ស្ថិតនៅក្រុងណូគីស្វៀល រដ្ឋវើជីញ្ញា សហរដ្ឋអាមេរិក។ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ ក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុងវេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្ដីពី Transforming Government for a livable Planet និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ជាមួយធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
រដ្ឋធានីវ៉ាស៊ីងតោន៖
នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត អមដោយមន្ត្រីស្ថានទូត០២រូប បានទទួលជួបក្រុមនិស្សិតខ្មែរមកពីកម្មវិធី YSELI PEP, Young Southeast Asian Leaders Initiative Professional Fellows Program ដែលភាគច្រើនជានិស្សិតមកពីបណ្ដារក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលនានា នៅប្រទេសកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកសសើរដល់ក្រុមនិស្សិតដែលមានឱកាសបានមកសិក្សានៅសហរដ្ឋអាមេរិក និងបានស្នើឱ្យក្រុមនិស្សិតចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងល្អៗពីការសិក្សានៅសហរដ្ឋអាមេរិកនេះ ដល់បង-ប្អូនយុវជន និងប្រជាពលរដ្ឋខ្មែរ ដើម្បីជួយដល់ប្រទេសជាតិឱ្យកាន់តែរីកចំរើន ព្រមទាំងត្រូវបន្តលើកស្ទួយ ថែរក្សាវប្បធម៌ ដែលជាកេរ្ដិ៍មរតកដូនតានខ្មែរឱ្យបានគង់វង្សយូរអង្វែង។ |
Embassy Activities
March 2025
|