អ៊ុំប្រុស និងអ៊ុំស្រី ព្រមទាំងកូនចៅមកពីរដ្ឋអូរីហ្គេន បានអញ្ជើញមកស្នើសុំ និងទទួលទិដ្ឋាការពិសេសប្រភេទ K ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយមន្ត្រីស្ថានទូត
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឯកអគ្គរាជទូត កែវ ឈា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Roy Cooper អភិបាលរដ្ឋ North Carolina នៅនិវេសនដ្ឋានរបស់អភិបាលរដ្ឋ។
H.E. Ambassador Keo Chhea paid a courtesy call to the Cambodian community in North Carolina.7/10/2023
នៅដើមសប្តាហ៍នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរនៅរដ្ឋណស្សការ៉ូឡាណា (North Carolina) ក្នុងបរិយាកាសស្និទស្នាល និងរីករាយបំផុត៕
លោក អ៊ុំ សុជាតិ ទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញចូលរួមជំនួបពិភាក្សាការងាររវាងអនុប្រធានបេសសកម្មនៃប្រទេសសមាជិកអាស៊ាន និងអនុប្រធានបេសសកម្មស្ថានទូតចិន ប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃ៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
ថ្ងៃនេះ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន ឯកឧត្តម កែវ ឈា បានរៀបចំទទួលអាហារការងាររវាងសមាជិកនៃគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន និងក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តម ដានីញ៉ែល គ្រីថិនប្រ៊ីង ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន៕
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញទទួលលោក Il Young Park នាយកប្រតិបត្តិនៃធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ៕
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានទទួលលោកស្រី មេឡូនី លីនប៊ើគ នាយិការប្រចាំប្រទេសកម្ពុជារបស់អង្គការមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន៕
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន ឯកឧត្តម កែវ ឈា បានរៀបចំទទួលអាហារការងាររវាងសមាជិកនៃគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន និងក្រសួងការពារជាតិអាមេរិក ដែលដឹកនាំដោយលោកស្រី Lindsey Ford ឧបការីរងការពារជាតិអាមេរិក ដើម្បីផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានទទួលលោក វ៉េន មីឡាណូ អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រភពធនធានសកលនៃក្រុមហ៊ុន JCPenney ចូលជួបសម្តែងការគួរសម នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន៕
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមឯកអគ្គរាជទូត បាននិមន្តព្រះសង្ឃ ដោយមានព្រះអង្គគ្រូ បញ្ញា មុនីញាណ ហាក់ ស៊ាងហៃ គង់នៅវត្តកំផែង ក្រុងបាត់ដំបង ជាអធិបតី មកចម្រើនព្រះបរិត្ត និងទទួលភត្តាហារ នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន៕
|
Activities Archives
April 2024
|