រដ្ឋធានីវ៉ាស៊ីងតោន៖ នៅថ្ងៃអង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត អមដោយលោក ព្រាប ផល្គុណ លេខាធិការទី១ បានទទួលជួប ព្រះសីមាវិចិត្ត ឡុង សុមុនី ព្រះមេគុណ ខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តប្រាសាទគុកបេង អមដំណើរដោយព្រះគ្រូ ឥសិ ទត្តោ ហេង មុនីរត្តនា ព្រះ ចៅ អធិការ វត្ត សម្ពោង ផលអណ្តែត ភូមិ ឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌ ច្បារ អំពៅ ភ្នំពេញ និងព្រះគ្រូ សិរីវឌ្ឍនៈ សៀង សំណាង
ប្រធានសមាគមពុទ្ធសាសនាបណ្ដុះបណ្ដាលសិស្ស និងជាព្រះចៅអធិការ វត្តពុទ្ធជ័យមង្គល ព្រមទាំងគណៈកម្មាធិការវត្ត Woodbridge, VA សហរដ្ឋអាមេរិក ក្នុងឱកាសដែលព្រះតេជគុណ និមន្តមកបំពេញភារកិច្ចនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមឯកអគ្គរាជទូត កែវ ឈា បានអញ្ជើញទៅចូលរួមក្នុងទិវារំលឹកវប្បធម៌ខ្មែរ ដែលរៀបចំដោយអង្គការរក្សាសម្បត្តិវប្បធម៌ខ្មែរ (Cambodian-American Heritage Inc -CAHI) ប្រចាំរដ្ឋ Virginia។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទ និងថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនសហគមន៍ ក្រោមការប្រឹងប្រែងរបស់ ព្រឹទ្ធាចារ្យ ទេស សារឿម និងអ្នកគ្រូសាស្ត្រាចារ្យ សំអឿន ទេស ក្នុងការរក្សារប្រពៃណី វប្បធម៌ សីល្បៈដ៏សម្បូររុងរឿងរបស់ជាតិយើង។ His Excellency Keo Chhea, Ambassador of Cambodia to the United States and Mexico, and Colonel Matthew Bogdanos, Head of the Anti-Trafficking Unit, signed an agreement to hand over 27 Cambodian antiquities which took place at the Prosecutor's Office in New York City. វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នៅស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។
លោក អ៊ុំ សុជាតិ ភារធារីស្តីទីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានទទួលជួបលោកស្រី Kimberly Harrington ឧបការីរងក្រសួងការបរទេសអាមេរិកទទួលបន្ទុកផ្នែកថាមពល នៅស្ថានទូតក្នុងរដ្ឋធានីវ៉ាស៊ីងតោន។
សកម្មភាពផ្តល់ទិដ្ឋាការជូនបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំង ដែលកំពុងរស់នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោក ហន ឧសភា លេខាធិការទី២ និងជាកុងស៊ុលនៃស្ថានទូត បានចូលរួមពិធីបុណ្យ Easter និងសំណេះសំណាលជាមួយបងប្អូនគ្រិស្តបរិស័ទ្ធខ្មែរ-អាមេរិកាំង ប្រមាណជាងមួយរយនាក់ នៅរដ្ឋGeorgia។ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក មានសេចក្តីសោមនស្សរីករាយ សូមអញ្ជើញបងប្អូនពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសហរដ្ឋអាមេរិក ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណស្ថានទូត ក្នុងរដ្ឋធានីវ៉ាស៊ីងតោនឌីស៊ី៕
សេចក្តីជូនដំណឹងស្តីពីការផ្តល់ទិដ្ឋាការពិសេស (K) ជូនបងប្អូនពលរដ្ឋខ្មែរអាមេរិកាំង ដែលកំពុងរស់នៅទីក្រុង Atlanta រដ្ឋ Georgia
|
Activities Archives
June 2024
|