នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងភរិយា រួមទាំងមន្រ្ដីស្ថានទូត បានចូលរួមសហការរៀបចំកម្មវិធី ASEAN Couture របស់ ASEAN Spouse’s Circle នៅសកលវិទ្យាល័យ American University រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា និងមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជ កម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញទៅវត្តពុទ្ធជ័យមង្គល ដែលស្ថិតនៅតំបន់ Woodbridge រដ្ឋ Virginia សហរដ្ឋអាមេរិក ដើម្បីជួបជុំជាមួយបងប្អូនជនរួមជាតិខ្មែរ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត និងមន្រ្ដីនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញចូលរួមជួបជុំជាមួយបងប្អូនជនរួមជាតិខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តខ្មែរសាមគ្គី នៅទីក្រុងHenrico រដ្ឋVirginia សហរដ្ឋអាមេរិក។ នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា អមដោយមន្រ្ដីនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីពិសាអាហារពេលល្ងាច ដែលរៀបចំដោយសហគមន៍ខ្មែរ-ចិនទៀជីវប្រចាំទីក្រុងPhiladelphia រដ្ឋPennsylvania សហរដ្ឋអាមេរិក ។ សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា និងមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញទៅវត្តរតនរង្សី ស្ថិតនៅទីក្រុងNokesville រដ្ឋVirginia ដើម្បីចូលរួមជាមួយបងប្អូនជនរួម ជាតិខ្មែរ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សារលិខិតជូនពររបស់ ឯកឧត្តមឯកអគ្គរាជទូត កុយ គួង ជូនបងប្អូនជនរួមជាតិខ្មែរនៅសហរដ្ឋអាមេរិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា អមដោយមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានចូលរួមពិធីលើកទង់ជាតិខ្មែរ ជាមួយលោក Paul E Coogan អភិបាលក្រុង Fall River រដ្ឋ Massachusetts សហរដ្ឋអាមេរិក រួមជាមួយសហគមន៍ខ្មែរ ដឹកនាំដោយលោកស្រី សូភា ហ៊ុន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម កុយ គួង បានអញ្ជើញជាតំណាងទទួលយកវត្ថុបុរាណដែលសហរដ្ឋអាមេរិកប្រគល់ជូនប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតតែងតាំងថ្មីកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកសុិក និងលោកវរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ដុំ ដែលបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ វត្ថុបុរាណខ្មែរទាំងពីរខាងលើ ស្ថិតក្នុងរចនបទបាភួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបានគេលួចចេញក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០។ ក្នុងពិធីខាងលើ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ(អ.ស.ប) រួមទាំងមន្រ្ដីការទូតនៃតំណាងស្ថានបេសកកម្មអចិន្រៃ្ដយ៍កម្ពុជាប្រចាំអ.ស.ប ផងដែរ។ On the afternoon of March 26, 2025, His Excellency Koy Kuong, the newly appointed Ambassador of Cambodia to the United States and Mexico, and Colonel Matthew Bogdanos, Director of the Antiquities Counter-Trafficking Unit, signed an agreement to return and receive two pieces of Cambodian antiquities at the New York City Attorney’s Office, United States. The two Cambodian antiquities are from the 11th century BC and originally came from the Wat Por Veal Museum in Battambang Province, which was looted during the war in the 1970s. The ceremony was also attended by His Excellency Keo Chhea, Ambassador and Permanent Representative of Cambodia to the United Nations (UN), as well as the Ambassador of the Permanent Mission of Cambodia to the UN. |
Embassy Activities
May 2025
|