រដ្ឋធានីវ៉ាស៊ីងតោន៖
នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត អមដោយមន្ត្រីស្ថានទូត០២រូប បានទទួលជួបក្រុមនិស្សិតខ្មែរមកពីកម្មវិធី YSELI PEP, Young Southeast Asian Leaders Initiative Professional Fellows Program ដែលភាគច្រើនជានិស្សិតមកពីបណ្ដារក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលនានា នៅប្រទេសកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកសសើរដល់ក្រុមនិស្សិតដែលមានឱកាសបានមកសិក្សានៅសហរដ្ឋអាមេរិក និងបានស្នើឱ្យក្រុមនិស្សិតចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងល្អៗពីការសិក្សានៅសហរដ្ឋអាមេរិកនេះ ដល់បង-ប្អូនយុវជន និងប្រជាពលរដ្ឋខ្មែរ ដើម្បីជួយដល់ប្រទេសជាតិឱ្យកាន់តែរីកចំរើន ព្រមទាំងត្រូវបន្តលើកស្ទួយ ថែរក្សាវប្បធម៌ ដែលជាកេរ្ដិ៍មរតកដូនតានខ្មែរឱ្យបានគង់វង្សយូរអង្វែង។ Comments are closed.
|
Activities Archives
November 2024
|