"ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម" នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានសហការរៀបចំព្រឹត្តិការណ៍ "សកម្មភាពបោសសម្អាតមីននៅកម្ពុជា" ដែលបានប្រព្រឹត្តទៅនៅអគារព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាកបុគ្គលិកសមាជិកព្រឹទ្ធសភាអាមេរិក អង្គការក្រៅរដ្ឋាភិបាល ភ្នាក់ងារសារព័ត៌មាន និងស្ថាប័នមួយចំនួនរួមមាន មជ្ឈមណ្ឌលអន្តរជាតិដើម្បីស្ថេរភាព និងការស្តារឡើងវិញ វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក វិទ្យាស្ថានMarshall Legacy Institute អង្គការ Halo Trust អង្គការMAG និងអង្គការAPOPO ។ល។ #ឆ្ពោះទៅរកកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ Comments are closed.
|
Activities Archives
November 2024
|