សូមអបអរទិវា នារីអន្តរជាតិលើកទី ១១១! នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំងកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជូនបាច់ផ្កាដ៏ស្រស់ស្អាតដល់មន្ត្រីកាទូតខ្មែរជាស្ត្រី ដែលកំពុងបំពេញភារកិច្ចជូនជាតិមាតុភូមិប្រចាំសហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានមានប្រសាសន៍កោតសរសើរ ដល់មន្ត្រីកាទូតខ្មែរជាស្រីទាំងពីរនាក់ ដែលបានប្រឹងប្រែងធ្វើការងារ មានស្នាដៃនៅក្នងប្រទេស រហូតទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំ តែងតាំងមកបំពេញការងារនៅបរទេស និងសូមអោយប្រឹងប្រែងបន្តទៀតដើម្បីប្រទេសជាតិទាំងអស់គ្នា។ ចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត ក៏បានអបអរទិវាស្ត្រីអន្តរជាតិ និងជូនពរដល់មន្ត្រីការទូតទាំងពីរនាក់ ប្រកបដោយមេត្រីភាពយ៉ាងក្រៃលែង។ Comments are closed.
|
Activities Archives
September 2024
|