ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំង បានទទួលជួបលោកស្រី Tess Davis, Executive Director នៃអង្គការ Antiquities Coalition (AC) នៅស្ថានឯកអគ្គរាជទូត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ និងបន្តទៅអនាគត។ ភាគីទាំងពីរបានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការជួញដូរវត្ថុបុរាណ និងសម្បតិ្តបេតិកភណ្ឌនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ អង្គការ AC កន្លងមក បានរួមចំណែកជួយកម្ពុជាក្នុងការប្រមូលត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានជួញដូរខុសច្បាប់ជាច្រើន រួមទាំងវត្ថុបុរាណ ២៧ ដុំ ដែលកម្ពុជាទើបទទួលបានពីការិយាល័យរដ្ឋអាជ្ញារទីក្រុងញូវយ៉កផង ហើយបច្ចុប្បន្ន កំពុងសម្របសម្រួលក្នុងការមាតុភូមិនិវត្តនូវវត្ថុបុរាណ «ព្រះស្កន្ទគង់លើក្ងោក»។ Comments are closed.
|
Activities Archives
November 2024
|