នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញទទួល ឯកឧត្តម Shigeo Yamada ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន៕
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានទទួលលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ (POW/MIA) ចូលជួបពិភាក្សាការងារ នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីងតោន។
លោក អ៊ុំ សុជាតិ អនុប្រធានបេសកកម្មនៃស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានទទួល Ambassador Zakaria Nasir អនុប្រធានបេសកកម្មនៃស្ថានទូតម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងស្ថានទូតទាំងពីរ៕
កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Tim Walz អភិបាលរដ្ឋ Minnesota ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសស្និទស្នាល និងប្រកបដោយផ្លែផ្កា៕ The Embassy hosted a Open House to celebrate the 70th Anniversary of National Independence Day.11/11/2023
កាលពីថ្ងៃទី១១ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិកបានរៀបចំកម្មវិធី Open House ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែរអាមេរិកាំង សិស្សនិស្សិត និងភ្ញៀវអន្តរជាតិ ៕ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញចូលរួមកាន់អង្គកឋិនទានមួយត្រៃយ៍ ហែរទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរតនរង្សី តំបន់ម៉ាណាសាស រដ្ឋវើជីនៀ តាមប្រពៃណីព្រះពុទ្ធសាសនា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕ សូមថ្វាយព្រះពរ និងអបអរសាទរខួបទី១៩ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣៕ មន្ត្រីការទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឯកអគ្គរាជទូត និងមន្រ្តីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១១ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ "ព្រះបរមរតនកោដ្ឋ" ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោកជំទាវ អ៊ាត សោភា តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទួលកាន់បិណ្ឌវេនទី១ នៅវត្តរតនរង្សីស្ថិតនៅរដ្ឋវើជីនៀ ដោយបាននាំយកចង្ហាន់បិណ្ឌបាត និងបច្ច័យមួយចំនួនទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត ព្រមទាំងបានប័ង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញានក្ខ័នបុព្វបុរស និងជីដូនជីតា ផងដែរ។ Follow us on Facebook https://www.facebook.com/CambodiaEmbUS
|
Activities Archives
April 2024
|