His Excellency Keo Chhea, Ambassador of Cambodia to the United States and Mexico, and Colonel Matthew Bogdanos, Head of the Anti-Trafficking Unit, signed an agreement to hand over 27 Cambodian antiquities which took place at the Prosecutor's Office in New York City. វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នៅស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។
លោក អ៊ុំ សុជាតិ ភារធារីស្តីទីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានទទួលជួបលោកស្រី Kimberly Harrington ឧបការីរងក្រសួងការបរទេសអាមេរិកទទួលបន្ទុកផ្នែកថាមពល នៅស្ថានទូតក្នុងរដ្ឋធានីវ៉ាស៊ីងតោន។
សកម្មភាពផ្តល់ទិដ្ឋាការជូនបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំង ដែលកំពុងរស់នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោក ហន ឧសភា លេខាធិការទី២ និងជាកុងស៊ុលនៃស្ថានទូត បានចូលរួមពិធីបុណ្យ Easter និងសំណេះសំណាលជាមួយបងប្អូនគ្រិស្តបរិស័ទ្ធខ្មែរ-អាមេរិកាំង ប្រមាណជាងមួយរយនាក់ នៅរដ្ឋGeorgia។ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក មានសេចក្តីសោមនស្សរីករាយ សូមអញ្ជើញបងប្អូនពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសហរដ្ឋអាមេរិក ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណស្ថានទូត ក្នុងរដ្ឋធានីវ៉ាស៊ីងតោនឌីស៊ី៕
សេចក្តីជូនដំណឹងស្តីពីការផ្តល់ទិដ្ឋាការពិសេស (K) ជូនបងប្អូនពលរដ្ឋខ្មែរអាមេរិកាំង ដែលកំពុងរស់នៅទីក្រុង Atlanta រដ្ឋ Georgia
លោក អ៊ុំ សុជាតិ ទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានចូលរួមថ្លែងសុន្ទរកឋា ដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថាន US-Asia Institute (USAI) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
លោក អ៊ុំ សុជាតិ អនុប្រធានបេសកកម្មនៃស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានចូលរួមជាមួយបណ្ដាអនុប្រធានបេសកកម្មទូតអាស៊ាន ក្នុងកម្មវិធីអាហារថ្ងៃត្រង់ (Farewell Lunch) ជូនលោកស្រី Xu Xueyuan អនុប្រធានបេសកកម្មរបស់ស្ថានទូតចិន ដែលនឹងត្រូវចប់អាណត្តិ៕
|
Activities Archives
April 2024
|