កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីពិសារអាហារសាមគ្គី ជាមួយបងប្អូនខ្មែរ-អាមេរិក ដែលអញ្ជើញមកពីបណ្ដារដ្ឋផ្សេងៗ នៅសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានមានមតិសំណេះសំណាលជាមួយបងប្អូនខ្មែរ-អាមេរិក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរ-អាមេរិក ដែលកន្លងមកតែងតែ រួបរួមសាមគ្គីគ្នា និង ជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ ព្រមទាំងបានចូលរួមសកម្មភាពផ្សេងៗ ដែលរៀបចំឡើងដោយស្ថានទូត និងសហគមន៍ខ្មែរនៅបណ្ដារដ្ឋនានា នៅសហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានលើកទឹកចិត្តផងដែរឱ្យបងប្អូនខ្មែរ-អាមេរិក នៅតាមបណ្ដារដ្ឋទាំងអស់នៃសហរដ្ឋអាមេរិក ត្រូវបន្តស្រលាញ់ រួបរួមសាមគ្គី គាំទ្រ យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូនខ្មែរដែលមានឈាមតែមួយ ដើម្បីកសាងសហគមន៍ខ្មែរដ៏រឹងមាំមួយ នៅសហរដ្ឋអាមេរិក។ Comments are closed.
|
Activities Archives
September 2024
|