សូមស្វាគមន៍និស្សិតពេទ្យនៃសាកលវិទ្យាល័យ Georgetown មកកាន់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីទទួលទស្សនកិច្ចរបស់សិស្ស-និស្សិតពេទ្យ និងគ្រូពេទ្យជំនាញនៃសាកលវិទ្យាល័យ Georgetown ប្រមាណ ៦០នាក់ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧១ និងជម្រុញទំនាក់ទំនង People-to-People រវាងកម្ពុជា-អាមេរិកឱ្យកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក អ៊ុំ សុជាតិ ភារធារីស្តីទីនៃស្ថានទូតបានធ្វើបទបង្ហាញស្តីពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា វឌ្ឍនភាពនៃវិស័យសុខាភិបាល និងការទប់ស្កាត់ជំងឺកូវីឌ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ លោក ហន ឧសភា លេខាធិការទី២ ក៏បានធ្វើបទបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីររវាងកម្ពុជា-អាមេរិក ដែលកំពុងមានភាពប្រសើរឡើង ផងដែរ។ Welcome medical students from Georgetown University to the Cambodian Embassy in the United States 🙏🇰🇭🇺🇸 On the morning of November 9, 2024, the Cambodian Embassy in the United States hosted a reception for about 60 Georgetown University medical and medical students to celebrate the 71st Independence Day and promote People-to-People relations between Cambodia and the United States. On this auspicious occasion, Mr. Oum Socheat, Acting Chargé d'Affaires of the Embassy, made a presentation on the economic situation, political stability and development in Cambodia, the progress of the health sector and the prevention of COVID-19 disease of the Royal Government of Cambodia. Meanwhile, Mr. Horn Usaphea, Second Secretary, also gave a presentation on the improving bilateral relations and cooperation between Cambodia and the United States. Comments are closed.
|
Activities Archives
November 2024
|