លោក អ៊ុំ សុជាតិ ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកសុិក បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Edward E. Case សមាជិកសភាអាមេរិក។
ក្នុងឱកាសនោះ លោកភារធារីស្តីទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម Edward E. Case ដែលបានខិតខំបម្រើការពារដល់សហគមន៍ខ្មែរ-អាមេរិកាំង នៅរដ្ឋហាវ៉ៃ។ For more information, follow us on our Facebook page@ CambodiaEmbUS លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ចូលរួមធ្វើបទបង្ហាញ និងជជែកពិភាក្សាលើប្រធានបទ "ឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជា" តាមប្រព័ន្ធអនឡាញរៀបចំដោយការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា
... នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ចូលរួមធ្វើបទបង្ហាញ និងជជែកពិភាក្សាលើប្រធានបទ "ឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជា" តាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជូនដល់អ្នកចូលរួមជាធុរជនអាមេរិក ដែលចាប់អារម្មណ៍ចង់ស្វែងយល់ពីបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងផលិតផលសក្តានុពល និងបានជជែកពិភាកក្សាអំពីគោលនយោបាយការលើកទឹកចិត្ត និងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគ។ គួរបញ្ជាក់ផងដែរថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា នឹងដឹកនាំតំណាងមកពី ១៥ ក្រុមហ៊ុន ទៅធ្វើបេសកកម្មធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី៩-១៣ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមហ៊ុនទាំងនេះ ជាក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យបច្ចេកវិទ្យា ភេសជ្ជៈ អប់រំ កសិកម្ម ចំណីអាហារ ឧស្សាហកម្ម សុខាភិបាល ថាមពល និងវិស័យផ្សេងៗទៀត៕ For more information, follow us on our Facebook page@ CambodiaEmbUS |
Embassy Activities
March 2025
|