សូមស្វាគមន៍និស្សិតពេទ្យនៃសាកលវិទ្យាល័យ Georgetown មកកាន់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីទទួលទស្សនកិច្ចរបស់សិស្ស-និស្សិតពេទ្យ និងគ្រូពេទ្យជំនាញនៃសាកលវិទ្យាល័យ Georgetown ប្រមាណ ៦០នាក់ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧១ និងជម្រុញទំនាក់ទំនង People-to-People រវាងកម្ពុជា-អាមេរិកឱ្យកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក អ៊ុំ សុជាតិ ភារធារីស្តីទីនៃស្ថានទូតបានធ្វើបទបង្ហាញស្តីពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា វឌ្ឍនភាពនៃវិស័យសុខាភិបាល និងការទប់ស្កាត់ជំងឺកូវីឌ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ លោក ហន ឧសភា លេខាធិការទី២ ក៏បានធ្វើបទបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីររវាងកម្ពុជា-អាមេរិក ដែលកំពុងមានភាពប្រសើរឡើង ផងដែរ។ Welcome medical students from Georgetown University to the Cambodian Embassy in the United States 🙏🇰🇭🇺🇸 On the morning of November 9, 2024, the Cambodian Embassy in the United States hosted a reception for about 60 Georgetown University medical and medical students to celebrate the 71st Independence Day and promote People-to-People relations between Cambodia and the United States. On this auspicious occasion, Mr. Oum Socheat, Acting Chargé d'Affaires of the Embassy, made a presentation on the economic situation, political stability and development in Cambodia, the progress of the health sector and the prevention of COVID-19 disease of the Royal Government of Cambodia. Meanwhile, Mr. Horn Usaphea, Second Secretary, also gave a presentation on the improving bilateral relations and cooperation between Cambodia and the United States. សូមស្វាគមន៍និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិមកពី Elliott School of International Affairs នៃសាកលវិទ្យាល័យ George Washington នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានទទួលស្វាគមន៍ និងរៀបចំធ្វើបង្ហាញស្តីពីប្រទេសកម្ពុជា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដល់និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិមកពី Elliott School of International Affairs ចំនួន ៣២រូប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជជែកលេងជាមួយលោក ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស។
|
Activities Archives
November 2024
|