អបអរសាទព្រះរាជពិធីគម្រប់ខួប២០ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
២៩ តុលា ២០០៤ - ២៩ តុលា ២០២៤ អបអរសាទរខួប៤០ឆ្នាំនៃក្រុមជំនុំគ្រិស្តបរិស័ទ្ធខ្មែរនៅសហរដ្ឋអាមេរិក លោក ហន ឧសភា លេខាធិការទី២ និងជាកុងស៊ុលនៃស្ថានទូត បានអញ្ជើញចូលរួមពិធីអបអរសាទរខួប៤០ឆ្នាំ នៃក្រុមជំនុំគ្រិស្តបរិស័ទ្ធខ្មែរនៅសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅក្រុមជំនុំ First Baptist Jonesboro រដ្ឋGeorgia ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រិស្តបរិស័ទ្ធខ្មែរ-អាមេរិកាំង មកពីបណ្តារដ្ឋនានា ប្រមាណពីររយហាសិបនាក់។ Celebrating the 40th Anniversary of the Khmer Christian Church in the United States 🎉🎉🎉 Mr. Horn Usaphea, Second Secretary and Consul of the Embassy, attends the 40th Anniversary of the Khmer Christian Church in the United States on October 26, 2024 at First Baptist Jonesboro, Georgia. About two hundred and fifty Cambodian-American Christian leaders from various states attended. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕ United States Agency for International Development (USAID) Continues to Strengthen and Expand Cooperation in Support of Cambodia 🇰🇭🇺🇸
On the morning of October 23, 2024, His Excellency Hun Manet, Prime Minister of the Kingdom of Cambodia, received Ms. Samantha Power, Managing Director of the United States Agency for International Development (USAID), for a courtesy call and discussion at the Peace Palace. During the meeting, Ms. Samantha Power praised the progress made in Cambodia, a country that has suffered and been torn apart by decades of civil war. She praised the progress and excellent partnership between USAID and the Royal Government of Cambodia in many areas, including: health (especially the fight against tuberculosis and malaria), food security and Demining. She stressed that USAID will continue to support Cambodia in contributing to the socio-economic development of Cambodia and improving the lives of its people. For demining, she will announce an investment of $ 12 million to continue to support the Royal Government of Cambodia's efforts to clear mines and unexploded ordnance. In response, the President expressed his appreciation for the excellent cooperation between the Royal Government of Cambodia and USAID, and thanked the Government and people of the United States for their support and assistance in rebuilding and rebuilding Cambodia. From the early 1990s as well as contributing to the development of Cambodia until today. The President and Ms. Samantha Power discussed a number of initiatives to further strengthen and expand cooperation between the Royal Government of Cambodia and USAID in a number of key areas, including: trade, investment, health, education, agriculture, and good governance. , Security and law enforcement. កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានសហការជាមួយស្ថានទូតក្នុងប្រទេសសមាជិកអាស៊ាន ក្នុងការរៀបចំកម្មវិធី ASEAN Culture Day (ACD) 2024- ASEAN For Everyone នៅព្រះវិហារ Jesus Christ of Latter-day Saints សហរដ្ឋអាមេរិក។ ស្ថានទូតបានរៀបចំការសម្ដែង “របាំទេពមនោរម្យ ” ជាមួយគ្នានេះ ស្ថានទូតក៏បានដាក់តាំងបង្ហាញនូវ ផ្ទាំងគំនូររូបអប្សរា និងសម្ភារៈមួយចំនួន ដល់ភ្ញៀវកិត្តិយស ព្រមទាំងបានរៀបចំម្ហូបខ្មែរដែលរួមមានអាម៉ុកសាច់មាន់ និងនំអន្សមចេក សម្រាប់ភ្ញៀវចូលរួមកម្មវិធីពិសារដោយឥត់គិតថ្លៃផងដែរ។ On October 16, 2024, the Cambodian Embassy in the United States and Mexico collaborated with Embassies in ASEAN member countries to organize ASEAN Culture Day (ACD) 2024 - ASEAN For Everyone at Jesus Christ of Latter-day Saints Church in the United States. The Embassy organized a performance of "Tep Monorom Dance" and the Embassy also displayed Apsara paintings and other materials to the guests, as well as prepared Khmer food including amok, chicken and banana cake for the guests. Free to eat as well. នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក អ៊ុំ សុជាតិ ភារធារីស្ដីទី នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានដឹកនាំមន្ត្រីការទូត រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១២ ឆ្នាំ (១៥ តុលា ២០១២ -១៥ តុលា ២០២៤) នៃការយាងសោយទីវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ “ព្រះបរមរតនកោដ្ឋ” ដើម្បីរំលឹកដឹងគុណដ៏ជ្រៀលជ្រៅបំផុត ចំពោះព្រះអង្គដែលបានលះបង់ និងបូជា ព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។ On October 15, 2024, Mr. Oum Socheat, Acting Chargé d'Affaires of the Embassy of Cambodia in the United States leading the diplomats to organize a royal ceremony to honor the 12th anniversary (October 15, 2012 - October 15, 2024) of the death of His Majesty King Norodom Sihanouk, former King Father of Independence, territorial integrity and National Unity "His Majesty the King" to commemorate the deepest gratitude to him for his sacrifice and sacrifice The greatest body for the motherland of Cambodia. |
Activities Archives
November 2024
|