Letter from His Excellency Keo Chhea, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the United States and Mexico to the Cambodian people in the United States and Mexico.
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការយល់ដឹងអំពីវប្បធម៌ ក៏ដូចជា ម្ហូបខ្មែរដល់ភ្ញៀវបរទេស នៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់ភ្ញៀវបរទេសប្រមាណជាង ១០០ នាក់។ ក្នុងឱកាសនោះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានថ្លែងសុន្ទករថា ដោយសម្ដែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិតិ្តយសទាំងអស់ដែលបានមកចូលរួមកម្មវិធី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលត្រូវបានរៀបចំចំនួន ២លើក រួចមកហើយ។ ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្តឱ្យភ្ញៀវបរទេសទាំងអស់ ធ្វើដំណើរទៅទស្សនាកម្ពុជា ដែលជាប្រទេសសំបូរដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ដ និងអេកូ-ទេសចរណ៍ស្រស់ស្អាតជាច្រើន។ ជាមួយគ្នានេះ លោក អ៊ុំ សុជាតិ ទីប្រឹក្សា ក៏បានធ្វើបទបង្ហាញជូនភ្ញៀវកិត្តិយសផងដែរ អំពីស្ថានភាពទូទៅនៃប្រទេសកម្ពុជា និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ ភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាការសម្ដែងរបាំអប្សរាខ្មែរ និងបានបរិភោគម្ហូប-អាហារខ្មែរដោយឆ្ងាញ់ពិសា ហើយជាចុងបញ្ចប់ បានចូលរួមរាំលេងកំសាន្ដ ដោយក្ដីសប្បាយរីករាយ។ |
Activities Archives
September 2024
|