នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសម្តែងរបាំប្រពៃណីជាតិខ្មែរ ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃការបង្កើតសមាគមរក្សាមរតកខ្មែរនៅសហរដ្ឋអាមេរិក នៅរដ្ឋ Virginia។ ឆ្លៀតក្នុងឱកាសប្រកបដោយក្ដីសោមនស្សរីករាយខាងលើ ឯកឧត្តម ឯកអគ្គរាជទូត បានឡើងថ្លែងកោតសរសើរចំពោះបងប្អូនជាតិរួមជាតិខ្មែរ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ថែរក្សាមរតកវប្បធម៌ និងប្រពៃណីខ្មែរ បើទោះបីជា បងប្អូនជាតិរួមជាតិខ្មែរបានមករស់នៅឆ្ងាយពីមាតុប្រទេសយ៉ាងណាក្ដី។ ការសម្ដែងរបាំប្រពៃណីជាតិខ្មែរ នេះជាការឆ្លុះបញ្ជាំងឱ្យឃើញអំពីសារៈសំខាន់នៃដួងព្រលឹង និងអត្តសញ្ញាណជាតិលើទឹកដីសហរដ្ឋអាមេរិក។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងភរិយា រួមទាំងមន្រ្ដីស្ថានទូត បានចូលរួមសហការរៀបចំកម្មវិធី ASEAN Couture របស់ ASEAN Spouse’s Circle នៅសកលវិទ្យាល័យ American University រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី សហរដ្ឋអាមេរិក។
|
Embassy Activities
May 2025
|