នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា និងមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជ កម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញទៅវត្តពុទ្ធជ័យមង្គល ដែលស្ថិតនៅតំបន់ Woodbridge រដ្ឋ Virginia សហរដ្ឋអាមេរិក ដើម្បីជួបជុំជាមួយបងប្អូនជនរួមជាតិខ្មែរ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត និងមន្រ្ដីនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញចូលរួមជួបជុំជាមួយបងប្អូនជនរួមជាតិខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តខ្មែរសាមគ្គី នៅទីក្រុងHenrico រដ្ឋVirginia សហរដ្ឋអាមេរិក។ នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា អមដោយមន្រ្ដីនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីពិសាអាហារពេលល្ងាច ដែលរៀបចំដោយសហគមន៍ខ្មែរ-ចិនទៀជីវប្រចាំទីក្រុងPhiladelphia រដ្ឋPennsylvania សហរដ្ឋអាមេរិក ។ សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា និងមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានអញ្ជើញទៅវត្តរតនរង្សី ស្ថិតនៅទីក្រុងNokesville រដ្ឋVirginia ដើម្បីចូលរួមជាមួយបងប្អូនជនរួម ជាតិខ្មែរ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សារលិខិតជូនពររបស់ ឯកឧត្តមឯកអគ្គរាជទូត កុយ គួង ជូនបងប្អូនជនរួមជាតិខ្មែរនៅសហរដ្ឋអាមេរិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា អមដោយមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានចូលរួមពិធីលើកទង់ជាតិខ្មែរ ជាមួយលោក Paul E Coogan អភិបាលក្រុង Fall River រដ្ឋ Massachusetts សហរដ្ឋអាមេរិក រួមជាមួយសហគមន៍ខ្មែរ ដឹកនាំដោយលោកស្រី សូភា ហ៊ុន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ |
Embassy Activities
April 2025
|