កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្ថានទូតបានទទួលរូបគំនូរមួយផ្ទាំងរបស់វិចិត្រករ ញឹក ឌឹម ពីលោក John C Hirsh សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Georgetown ដើម្បីរក្សាទុក និងដាក់បង្ហាញនៅស្ថានទូតជាបណ្តោះអាសន្ន។ ការប្រគល់នេះ មានការចូលរួមពីមន្ត្រីទទួលបន្ទុកកម្ពុជា នៃក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកភារៈធារីស្តីទី ក៏បានប្រគល់ជូនសាស្រ្តាចារ្យ Harsh នូវលិខិតថ្លែងអំណរគុណ និងសៀវភៅមុខម្ហូប «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ -The Taste of Angkor» និងបានជម្រាបជូនថា សៀវភៅមុខម្ហូប កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ហើយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក សៀវភៅនេះ ទទួលបានជ័យលាភីជា «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ» ក្នុងចំណោមសៀវភៅមុខម្ហូបចំនួន ៤.០០០ ច្បាប់ មកពី ១៩៨ ប្រទេស ដែលបានដាក់ចូលរួមក្នុងការប្រកួតសៀវភៅមុខម្ហូបកម្រិតពិភពលោក Gourmand World Cookbook Award 2021 នៅទីក្រុងប៉ារីស ប្រទេសបារាំង។ On December 23, 2021, the Embassy received a donation of a piece of artwork by the well-known Cambodian artist, Nhek Dim from Mr. John C Hirsh, Professor of Georgetown University for display temporarily at the Embassy. The handover was also attended by the officials in charge of Cambodia of the US Department of State. Taking this opportunity, Mr. Chargé d’Affaires a.i. handed to Professor Hirsh the thanks letter and “The Taste of Angkor” and informed that this cookbook prepared and published by the Ministry of Foreign Affairs and International Cooperation under the initiative of Deputy Prime Minister Prak Sokhonn, in accordance with the Economic Diplomacy Strategy 2021-2023, which was unveiled to be implemented on January 18, 2021, and on November 30, 2021, “The Taste of Angkor” has been distinguished as the “Best Asian Cookbook” among the 4,000 cookbooks from 198 countries that participated in the Gourmand World Cookbook Award 2021 in Paris, France. Comments are closed.
|
Activities Archives
September 2024
|