"ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានចាត់ទុកកម្ពុជាជាប្រទេសមានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក កម្រិតស្តង់ដារមាស (Golden Standard of Cooperation) ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងការស្វែងរកអដិ្ឋធាតុឈ្លើយសឹក និងទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្រ្គាម"
នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឯកអគ្គរាជទូត កែវ ឈា បានទទួលលោកស្រី អាន មីលស៍ ហ្គ្រីហ្វីត (Ann Mills-Griffiths) ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនដែលនៅសេសសល់នៅកម្ពុជា។ Comments are closed.
|
Activities Archives
September 2024
|