ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ ក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុងវេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្ដីពី Transforming Government for a livable Planet និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ជាមួយធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
រដ្ឋធានីវ៉ាស៊ីងតោន៖
នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត អមដោយមន្ត្រីស្ថានទូត០២រូប បានទទួលជួបក្រុមនិស្សិតខ្មែរមកពីកម្មវិធី YSELI PEP, Young Southeast Asian Leaders Initiative Professional Fellows Program ដែលភាគច្រើនជានិស្សិតមកពីបណ្ដារក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលនានា នៅប្រទេសកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកសសើរដល់ក្រុមនិស្សិតដែលមានឱកាសបានមកសិក្សានៅសហរដ្ឋអាមេរិក និងបានស្នើឱ្យក្រុមនិស្សិតចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងល្អៗពីការសិក្សានៅសហរដ្ឋអាមេរិកនេះ ដល់បង-ប្អូនយុវជន និងប្រជាពលរដ្ឋខ្មែរ ដើម្បីជួយដល់ប្រទេសជាតិឱ្យកាន់តែរីកចំរើន ព្រមទាំងត្រូវបន្តលើកស្ទួយ ថែរក្សាវប្បធម៌ ដែលជាកេរ្ដិ៍មរតកដូនតានខ្មែរឱ្យបានគង់វង្សយូរអង្វែង។ រដ្ឋធានីវ៉ាស៊ីងតោន៖ នៅថ្ងៃអង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៤ លោម អ៊ុំ សុជាតិ ទីប្រឹក្សា និងលោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមសម្របសម្រួល និងអម ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិកាពិភពលោកស្តីពីរដ្ឋបាលសាធារណៈ រៀបចំដោយធនាគារពិភពលោក។
រដ្ឋធានីវ៉ាស៊ីងតោន៖ នៅថ្ងៃអង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត អមដោយលោក ព្រាប ផល្គុណ លេខាធិការទី១ បានទទួលជួប ព្រះសីមាវិចិត្ត ឡុង សុមុនី ព្រះមេគុណ ខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តប្រាសាទគុកបេង អមដំណើរដោយព្រះគ្រូ ឥសិ ទត្តោ ហេង មុនីរត្តនា ព្រះ ចៅ អធិការ វត្ត សម្ពោង ផលអណ្តែត ភូមិ ឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌ ច្បារ អំពៅ ភ្នំពេញ និងព្រះគ្រូ សិរីវឌ្ឍនៈ សៀង សំណាង
ប្រធានសមាគមពុទ្ធសាសនាបណ្ដុះបណ្ដាលសិស្ស និងជាព្រះចៅអធិការ វត្តពុទ្ធជ័យមង្គល ព្រមទាំងគណៈកម្មាធិការវត្ត Woodbridge, VA សហរដ្ឋអាមេរិក ក្នុងឱកាសដែលព្រះតេជគុណ និមន្តមកបំពេញភារកិច្ចនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមឯកអគ្គរាជទូត កែវ ឈា បានអញ្ជើញទៅចូលរួមក្នុងទិវារំលឹកវប្បធម៌ខ្មែរ ដែលរៀបចំដោយអង្គការរក្សាសម្បត្តិវប្បធម៌ខ្មែរ (Cambodian-American Heritage Inc -CAHI) ប្រចាំរដ្ឋ Virginia។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទ និងថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនសហគមន៍ ក្រោមការប្រឹងប្រែងរបស់ ព្រឹទ្ធាចារ្យ ទេស សារឿម និងអ្នកគ្រូសាស្ត្រាចារ្យ សំអឿន ទេស ក្នុងការរក្សារប្រពៃណី វប្បធម៌ សីល្បៈដ៏សម្បូររុងរឿងរបស់ជាតិយើង។ |
Activities Archives
October 2024
|