កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមឯកអគ្គរាជទូត កែវ ឈា បានអញ្ជើញទៅចូលរួមក្នុងទិវារំលឹកវប្បធម៌ខ្មែរ ដែលរៀបចំដោយអង្គការរក្សាសម្បត្តិវប្បធម៌ខ្មែរ (Cambodian-American Heritage Inc -CAHI) ប្រចាំរដ្ឋ Virginia។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទ និងថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនសហគមន៍ ក្រោមការប្រឹងប្រែងរបស់ ព្រឹទ្ធាចារ្យ ទេស សារឿម និងអ្នកគ្រូសាស្ត្រាចារ្យ សំអឿន ទេស ក្នុងការរក្សារប្រពៃណី វប្បធម៌ សីល្បៈដ៏សម្បូររុងរឿងរបស់ជាតិយើង។ Comments are closed.
|
Activities Archives
September 2024
|