ឯកអគ្គរាជទូតតែងតាំងជួបសម្តែងការគួរសមជាមួយឯកឧត្តម Ashok Kumar Mirpuri ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំស3/9/2022
នៅព្រឹកថ្ងៃពុធទី ៩ មីនា ២០២២ នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតែងតាំង បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Ashok Kumar Mirpuri ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិគ្រោះការងារដំណើរការពង្រឹងការងារអាស៊ានអាមេរិក និងពីយុទ្ធសាស្ត្រនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងវិធីទាក់ទាញយកផលប្រយោជន៍ពីយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក របស់អាមេរិក។
សូមជម្រាបថា ឯកឧត្តម អាសោក បានឈរជើងជាឯកអគ្គរដ្ឋទូតសឹង្ហបូរីប្រចាំសហរដ្ឋអាមេរិកជាង១០ឆ្នាំហើយ ដែលជាទូតយូរជាងគេក្នុងចំណោមទូតអាស៊ានទាំង១០ នៅវ៉ាស៊ីនតោន។ Comments are closed.
|
Activities Archives
October 2024
|